ភ្នំពេញ ៖ លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានលើកពី «ផលវិបាកនៃសង្គ្រាម US-Israel & Iran» ខាងក្រោមនេះ ជាការសរុបត្រួសៗ ហើយអាចមានលើសពីនេះ ១- ប្រេងឡើងថ្លៃ។ តំបន់ខ្លះអាចប្រឈមការខ្វះប្រេង ២- សេដ្ឋកិច្ចធ្លាក់ចុះ ៣- ទីផ្សារហិរញ្ញវត្ថុបាត់លំនឹង ៤- វិស័យទេសចរណ៍ធ្លាក់ចុះ ៥- មេដឹកនាំអ៊ីស្រាអែល ឆ្លាតក្នុងការទាញ US ឱ្យចូលក្តារអុកសង្គ្រាមជាមួយ ដើម្បីកម្ចាត់សត្រូវរបស់ខ្លួន ៦- លោក ដូណាល់ ត្រាំ ធ្លាក់ចុះប្រជាប្រិយភាព ក្នុងសង្គ្រាមមួយដែល US មានភាពមិនជាក់លាក់ ៧- ក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលទើបចាប់កំណើត ស្ថិតក្នុងស្ថានភាពអន្តរាយ ៨- បង្កើតឱកាសឱ្យមហាអំណាច និងបណ្តាប្រទេសខ្លះ ពិចារណា Re-grouping សម្ព័ន្ធមិត្តរបស់ខ្លួនឡើងវិញ ៩- នេះមិនទាន់គិតដល់ការស្លាប់មនុស្ស ការខាតបង់ថវិកា ...