អ៊ីរ៉ង់ប្រកាសបញ្ឈប់ការវាយប្រហារទៅលើប្រទេសក្បែរខាង ក្រោយបានពង្រីកការវាយប្រហារលើ១២ប្រទេស

អន្តរជាតិ ៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយនៅថ្ងៃសៅរ៍ថា ក្រុមប្រឹក្សាភិបាលបណ្ដោះអាសន្នរបស់ខ្លួនបានអនុម័តការផ្អាកការវាយប្រហារប្រឆាំងនឹងប្រទេសជិតខាង លុះត្រាតែមានការវាយប្រហារលើអ៊ីរ៉ង់មកពីប្រទេសទាំងនោះ។ ទន្ទឹមនឹងការប្រកាសនេះ លោកក៏បាន សុំទោសដល់បណ្តាប្រទេសឈូងសមុទ្រអារ៉ាប់ផងដែរ។ ថ្លែងលើទូរទស្សន៍រដ្ឋប្រធានាធិបតីអ៊ីរ៉ង់ថា៖«ខ្ញុំផ្ទាល់សូមអភ័យទោសចំពោះប្រទេសជិតខាងដែលត្រូវបានវាយប្រហារដោយអ៊ីរ៉ង់។ យើងមិនមានបំណងវាយប្រហារប្រទេសជិតខាងទេ។ ដូចដែលខ្ញុំបាននិយាយម្តងហើយម្តងទៀតថា ពួកគេជាបងប្អូនរបស់យើង»។ លោកបានបន្ថែមថា ក្រុមប្រឹក្សាភិបាលដែលមានសមាជិកបីរូប ដែលគ្រប់គ្រងបណ្តោះអាសន្នអ៊ីរ៉ង់ បានប្រាប់កងកម្លាំងប្រដាប់អាវុធថា ចាប់ពីពេលនេះតទៅ មិនគួរមានការវាយប្រហារលើប្រទេសជិតខាង ឬមីស៊ីលវាយប្រហារឡើយ លុះត្រាតែពួកគេចង់វាយប្រហារអ៊ីរ៉ង់ពីសំណាក់ប្រទេសទាំងនោះ។ លោក Pezeshkian បានបន្ថែមថា៖ «ខ្ញុំគិតថាយើងត្រូវដោះស្រាយបញ្ហានេះដោយការទូត ជាជាងការប្រយុទ្ធ និងមានបញ្ហាជាមួយប្រទេសជិតខាង»។ យោងតាមលោក Brad Cooper ឧត្តមនាវីឯកកងទ័ពជើងទឹក ប្រធានបញ្ជាការកណ្តាលសហរដ្ឋអាមេរិក ដែលត្រួតពិនិត្យប្រតិបត្តិការនៅមជ្ឈិមបូព៌ា អ៊ីរ៉ង់បានវាយប្រហារប្រទេសចំនួន១២ ហើយ ដោយកំណត់គោលដៅដោយចេតនាលើជនស៊ីវិលនៅទូទាំងមជ្ឈិមបូព៌ា។ មន្ត្រីអេមីរ៉ាតអារ៉ាប់រួមបាននិយាយថា ប្រទេសនេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន ១១២ គ្រឿងកាលពីថ្ងៃសុក្រ។ ក្នុងនោះប្រព័ន្ធការពារដែនអាកាសបានស្ទាក់ចាប់បាន ១០៩ គ្រឿង ខណៈបីគ្រឿងបានធ្លាក់ក្នុងទឹកដីរបស់ប្រទេស នេះបើយោងតាមក្រសួងការពារជាតិអារ៉ាប់រួម។ ចំណែក មន្ត្រីនៅក្នុងប្រទេសបារ៉ែនបាននិយាយថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញមីស៊ីលចំនួន ៧៨ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៤៣ ...