អន្តរជាតិ៖ អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ព្យុះកួច និងខ្យល់ព្យុះដ៏ខ្លាំង បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ ហើយជាង ១០នាក់រងរបួស នៅភាគខាងត្បូងរដ្ឋ Michigan សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ (ទី៦ ខែមីនា ឆ្នាំ២០២៦) ដោយបំផ្លាញផ្ទះជាច្រើនខ្នង និងធ្វើឲ្យប្រជាជនរាប់រយនាក់គ្មានអគ្គិសនីប្រើប្រាស់។ ភ្លាមៗ បន្ទាប់ពីសេវាអាកាសធាតុជាតិ បានចេញការព្រមានអំពីព្យុះកួច សម្រាប់តំបន់នោះ កាលពីថ្ងៃសុក្រ វីដេអូនៅលើបណ្ដាញសង្គម ដែលអះអាងថា មកពីទីក្រុង Three Rivers និង Union City បានបង្ហាញឲ្យឃើញខ្យល់កួចដ៏ធំដែលហែកដំបូលអគារ និងបក់កម្ទេចកម្ទីប៉ើងទៅឡើងលើអាកាស។ រូបភាពវីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានបង្ហាញពីអគារ និងរថយន្តដែលខូចខាត ព្រមទាំងបង្គោលភ្លើង ដើមឈើ និងផ្លាកសញ្ញាផ្លូវដែលត្រូវបានខ្យល់បក់បោកដួលរលំ។ ការិយាល័យតម្រួតតំបន់ បានឲ្យដឹងថា មានមនុស្ស ៣នាក់បាត់បង់ជីវិត និងរបួសរាប់សិបនាក់ ត្រូវបានរាយការណ៍ នៅក្នុងតំបន់ Branch County ជាកន្លែងដែលទីក្រុង Union City ស្ថិតនៅ។ ហើយយោងតាមអាជ្ញាធរមូលដ្ឋាន នៅទីនោះ បានឲ្យដឹងថា ...