អ៊ីរ៉ង់វាយប្រហាររ៉ាដាសំខាន់របស់អាមេរិក នៅហ្ស៊កដានី ដែលធ្វើឲ្យបញ្ហាការពារមីស៊ីលឈូងសមុទ្រកាន់តែពិបាក

អន្តរជាតិ៖ ប្រទេសអ៊ីរ៉ង់បានបំផ្លាញប្រព័ន្ធរ៉ាដាដ៏សំខាន់មួយតម្លៃ ៣០០លានដុល្លារ ដែលមានសារៈសំខាន់ក្នុងការដឹកនាំតម្រង់ប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក នៅឈូងសមុទ្រ ដោយនេះបានផ្ដល់បញ្ហាប្រឈមកាន់តែខ្លាំងបន្ថែមទៀតដល់សមត្ថភាពរបស់តំបន់នេះ ក្នុងការទប់ទល់នឹងការវាយប្រហារនាពេលអនាគត។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីអាមេរិក ១រូប។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នៅមុននេះ ដោយដកស្រង់រូបភាពផ្កាយរណបពាណិជ្ជកម្ម បានឲ្យដឹងថា រូបថតផ្កាយរណប បានបង្ហាញថា រ៉ាដា RTX AN/TPY-2 និងឧបករណ៍គាំទ្រ ដែលប្រើប្រាស់ដោយប្រព័ន្ធការពារមីស៊ីល THAAD របស់សហរដ្ឋអាមេរិក ត្រូវបានបំផ្លាញនៅមូលដ្ឋានទ័ពអាកាស Muwaffaq Salti ក្នុងប្រទេសហ្ស៊កដានី នៅប៉ុន្មានថ្ងៃដំបូងនៃសង្គ្រាម។ ក្រោយមក ការខូចខាតឧបករណ៍នេះ ត្រូវបានបញ្ជាក់ដោយមន្ត្រីអាមេរិកម្នាក់។ ទិន្នន័យដែលប្រមូលបានដោយវិទ្យាស្ថានស្រាវជ្រាវរបស់មូលនិធិការពារប្រជាធិបតេយ្យ បានបង្ហាញថា មានការវាយប្រហាររបស់អ៊ីរ៉ង់ចំនួន ២លើក នៅហ្ស៊កដានី លើកទី១ នៅថ្ងៃទី២៨ ខែកុម្ភៈ និងមួយលើកទៀតនៅថ្ងៃទី៣ ខែមីនា។ ការវាយប្រហារទាំង ២លើកនេះ ត្រូវបានរាយការណ៍ថា ត្រូវបានស្ទាក់ចាប់បាន។ លោក Ryan Brobst នាយករងមជ្ឈមណ្ឌលអំណាចយោធា និងនយោបាយនៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បាននិយាយ៖ «ប្រសិនបើទទួលបានជោគជ័យ ការវាយប្រហាររបស់អ៊ីរ៉ង់ លើរ៉ាដា THAAD ...