អ៊ីរ៉ង់​​សូម​អភ័យ​ទោស​ចំពោះ​ប្រទេស​ជិត​ខាង​ ​ដែល​ត្រូវ​រងការវាយប្រហារ​ផ្លូវអាកាស

ប្រធានាធិបតីអ៊ីរ៉ង់ បាន​ថ្លែង​សារសូម​អភ័យទោស​ចំពោះ​បណ្តា​ប្រទេស​ជិត​ខាងជាច្រើន ដែល​ត្រូវ​រងគ្រោះព្រោះតែ​ការ​វាយប្រហារមីស៊ីល​និង​យានដ្រូន​របស់​អ៊ីរ៉ង់។ មេដឹកនាំ​អ៊ីរ៉ង់ ក៏​​សន្យាថា ​នឹង​មិន​បាញ់​ប្លោង​​ទៅលើប្រទេស​ទាំងនោះទៀត​ឡើយ ប្រសិនណា​គ្មាន​ការ​វាយប្រហារ​របស់​អាមេរិក​និង​អ៊ីស្រាអែល ចេញពី​ទីតាំង​នៃ​ប្រទេស​ទាំងនោះ។​