ទាហានមួកខៀវរបស់អង្គការសហប្រជាជាតិរងគ្រោះ ព្រោះការវាយប្រហាររបស់អ៊ីស្រាអែល នៅប៉ែកខាងត្បូងលីបង់

ទាហានមួកខៀវជនជាតិហ្កាណា ៣នាក់បានរងរបួសធ្ងន់ ដោយសារការវាយប្រហារ នៅភាគខាងត្បូងប្រទេសលីបង់ កាលពីថ្ងៃសុក្រ ទី៦ មីនា។ រដ្ឋាភិបាលហ្កាណាបានដាក់ពាក្យបណ្តឹងទៅអង្គការសហប្រជាជាតិ ព្រមទាំងបានថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារនេះ ដោយបានចាត់ទុកថាជាការរំលោភច្បាប់អន្តរជាតិ និងជាឧក្រិដ្ឋកម្មសង្រ្គាម។ ចំណែក ប្រធានាធិបតីលីបង់បានចោទអ៊ីស្រាអែល ថាអ្នកដឹកនាំការវាយប្រហារនេះ។ ឆ្លើយតបនឹងការចោទប្រកាន់នេះ អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួន គឺដើម្បីតាមស្វែងរកអដ្ឋិធាតុរបស់អ្នកបើកយន្តហោះអ៊ីស្រាអែលម្នាក់ ដែលបានត្រូវចាប់ខ្លួន នៅលីបង់ កាលពីឆ្នាំ១៩៨៦។