ថ្ងៃទី ៨ ខែមីនា មហាសន្និបាតលើកទី ៤ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៤ បានបើកធ្វើសន្និសីទកាសែតក្រោមប្រធានបទការទូត។ ពេលឆ្លើយតបសំណួរអំពីទំនាក់ទំនងចិននិងអាមេរិក លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងថា ប្រទេសចិននិងសហរដ្ឋអាមេរិកសុទ្ធតែជាប្រទេសធំ ហើយនរណាក៏មិនអាចកែប្រែគូភាគីបានទេ ប៉ុន្តែអាចផ្លាស់ប្តូរវិធីសាស្រ្តនៃទំនាក់ទំនងគ្នាបាន។ នោះគឺត្រូវរក្សាអាកប្បកិរិយាគោរពគ្នាទៅវិញទៅមក ការពារខ្សែបន្ទាត់សំខាន់នៃការរួមរស់ដោយសហវិជ្ជមាន និងខិតខំប្រឹងប្រែងដើម្បីស្វែងរកអនាគតនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ពេលថ្មីៗនេះ បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើការស្ទង់មតិចំពោះអ្នកផ្តល់បទសម្ភាសន៍នៅអាមេរិកចំនួន ២០០១ នាក់ លទ្ធផលនៃការស្ទង់មតិបានឱ្យដឹងថា ការរក្សាទំនាក់ទំនងប្រទេសទាំងពីរអាមេរិកនិងចិនឱ្យមានស្ថិរភាពទូទៅជាគំនិតឯកភាពហើយអ្នកផ្តល់បទសម្ភាសន៍មានការរំពឹងទុកយ៉ាងខ្លាំងចំពោះការដែលអាមេរិកនិងចិនបង្កើនកិច្ចសហប្រតិបត្តិការផ្តល់ផលប្រយោជន៍ដល់គ្នា និងការពង្រីកការផ្លាស់ប្តូរនិងប្រាស្រ័យទាក់ទង ៕ ប្រភព ៖ ( CCFR )