កូន​ស្នង​តំណែង​ជំនួស​ឪពុក​ជា​ទម្លាប់​នៃ​របប​ផ្ដាច់ការ ខណៈ​អ៊ីស្រាអែល និង​អាមេរិក​គំរាម​មេដឹកនាំ​ថ្មី​អ៊ីរ៉ង់

សភា​អ៊ីរ៉ង់ ៨៨​រូប កាលពី​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មីនា បាន​បោះឆ្នោត​ជ្រើសតាំង​លោក Mojtaba Khamenei ជា​មេដឹកនាំ​ថ្មី​នៃ​ប្រទេស​អ៊ីរ៉ង់ បន្ត​ពី​ឪពុក គឺ​លោក Ali Khamenei ដែល​ស្លាប់​នៅ​ក្នុង​ប្រតិបត្តិការ​វាយប្រហារ​របស់​អាមេរិក និង​អ៊ីស្រាអែល កាលពី​ថ្ងៃទី​២៨ កុម្ភៈ។ នៅ​តាម​កញ្ចក់​ទូរទស្សន៍​រដ្ឋ​អ៊ីរ៉ង់ អ្នកនាំពាក្យ​សភា​អ៊ីរ៉ង់ បាន​អាន​សេចក្តី​ថ្លែងការណ៍​របស់​គណៈកម្មការ​ជំនាញ​សាសនា​អ៊ីរ៉ង់ ដែល​ថា​លោក Mojtaba Khamenei ត្រូវ​បាន​តែងតាំង​ជា​មេដឹកនាំ​កំពូល​នៃ​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ីរ៉ង់ តាម​សំឡេង​ឆ្នោត​ដាច់ខាត​ពី​សមាជិក​សភា​អ៊ីរ៉ង់ ចំនួន ៨៨​រូប។ លោក Mojtaba Khamenei មិន​ធ្លាប់​កាន់​តំណែង​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់ ហើយ​ក៏​មិន​ធ្លាប់​បាន​ផ្តល់​បទសម្ភាសន៍ ឬ​ឡើង​ថ្លែង​សន្ទរកថា​ជា​សាធារណៈ​ម្តង​ណា​ឡើយ។ នៅ​ឆ្នាំ​២០២៦ នេះ លោក Mojtaba Khamenei មាន​អាយុ ៥៦​ឆ្នាំ។ លោក​ជា​កូន​ទី​២ ក្នុង​ចំណោម​កូន​ទាំង ៦​នាក់​របស់​លោក Ali Khamenei។ កាលពី​ក្នុង​វ័យ ១៧​ឆ្នាំ លោក Mojtaba Khamenei បាន​ចូលរួម​ហាត់​ហ្វឹកហ្វឺន​នៅ​ក្នុង​ជួរ​កងទ័ព​អំឡុង​សង្គ្រាម​អ៊ីរ៉ាក់-អ៊ីរ៉ង់។ លោក Mojtaba Khamenei បាន​បន្ត​ការ​សិក្សា​ខាង​សាសនា​នៅ​ឆ្នាំ​១៩៩៩។ […] The post កូន​ស្នង​តំណែង​ជំនួស​ឪពុក​ជា​ទម្លាប់​នៃ​របប​ផ្ដាច់ការ ខណៈ​អ៊ីស្រាអែល និង​អាមេរិក​គំរាម​មេដឹកនាំ​ថ្មី​អ៊ីរ៉ង់ appeared first on The Cambodia Daily Khmer .