សេដ្ឋកិច្ច៖ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-សិង្ហបុរី សម្រេចបាននូវទំហំទឹកប្រាក់ ៣៣៥ លានដុល្លារ គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ កើនឡើងជាង ១៩០% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ឆ្លុះបញ្ចាំងពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ខណៈកម្ពុជានៅតែបន្តរក្សាបានទីផ្សារសំខាន់ៗ។ របាយការណ៍ដដែល បានគូសបញ្ជាក់ថា គិតចាប់ពីខែមករា ដល់ខែកុម្ភៈ ឆ្នាំ ២០២៦ ការដោះដូរទំនិញកម្ពុជា- សិង្ហបុរីសម្រេចបាន ៣៣៥ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅសិង្ហបុរី មានតម្លៃ ១២,៦៨ លាន ដុល្លារ ខណៈប្រទេសសិង្ហបុរី នាំចូលមកវិញមានតម្លៃ ៣២២ លានដុល្លារ កើន ២០៩%។ កម្ពុជាមានឱនភាពពាណិជ្ជកម្មជាមួយសិង្ហបុរីជាង ៣០០ លានដុល្លារ នៅក្នុងរយៈពេល ២ ខែ ដើមឆ្នាំ ២០២៦។ លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ដោយសារមានតម្រូវ ការកើនឡើងរវាងប្រទេសទាំងពីរជំរុញឱ្យមានការបង្កើនការនាំចេញ ឬក៏បង្កើតចរន្តឱ្យមានការទិញ-លក់ ...