ខេត្តបាត់ដំបង÷នៅថ្ងៃទី១៦ខែ ខែមីនា ឆ្នាំ២០២៦នេះ សមត្ថកិច្ចនគរបាលរៀបចំបញ្ជូនបុរសចំនួន១៦នាក់ទៅសាលាដំបូងខេត្តបាត់ដំបងអនុវត្តទោសតាមផ្លូវច្បាប់ បន្ទាប់ពីបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៤ខែមីនាឆ្នាំ ២០២៦ដែលកិច្ចប្រតិបត្តិការនេះអនុវត្តតាមអនុសាសន៍ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ។ លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំកម្លាំងក្នុងផែន អនុវត្តវិធានការរដ្ឋបាលពេលយប់ទៅលើពួកគាត់ចំនួន១៦នាក់ភេទប្រុសខណៈដែលពួកគាត់មានសកម្មភាពនៅពេលយប់ស្ងាត់ក្នុងក្រុងបាត់ដំបង ក្នុងនោះបាននាំមកកាន់ស្នងការដ្ឋានដើម្បីសាកសួរនិងពិនិត្យទឹកនោមរបស់ពួកគាត់ស្វែងរកសារធាតុញៀន។ ជាលទ្ធផលក្រោយពិនិត្យទឹកនោមរួចឃើញថា ពួកគាត់ទាំង១៦នាក់សុទ្ធតែមានផ្ទុកនូវសារធាតុញៀននៅក្នុងទឹកនោមពោលគឺជាអ្នកប្រើប្រាស់គ្រឿងញៀននៅពេលថ្ងៃហេីយពេលយប់ដេីរចល័តក្នុងមូលដ្ឋានក្នុងរូបភាពផ្សេងៗឬអាចប្រព្រឹត្តិអំពេីល្មេីសច្បាប់ក្នុងករណីមាន ឱកាសហុចឱ្យ៕