អ្នកនាំពាក្យរាជរដ្ឋាភិបាល​ រម្លឹកឡើងវិញ នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិជាធ្លុងមួយ និងពង្រឹងខ្លួនឱ្យរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី

ភ្នំពេញ​៖​ លោក​ ប៉ែន​ បូណា​ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា​ បានថ្លែងនៅក្នុង​ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦នេះថា​ ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកឡើងវិញ នូវប្រសាសន៍ដ៏មានអត្ថន័យជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំនៃយើង ដើម្បីដាស់ស្មារតីកូនខ្មែរគ្រប់រូបឱ្យរក្សាមហាសាមគ្គីជាតិជាធ្លុងមួយ និងពង្រឹងខ្លួនឱ្យរឹងមាំដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី៖ ក្នុងសារអបអរសាទរខួប ៤៧ឆ្នាំ នៃទិវាជ័យជំនៈ ៧ មករា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដាស់ស្មារតីកូនខ្មែរដូច្នេះថា៖ «នៅលើមាគ៌ាឆ្ពោះទៅមុខបន្តទៀត សូមជនរួមជាតិគ្រប់រូបបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ប្រឹងឈរខ្លួនឯង ខិតខំខ្លួនឯង និងពង្រឹងភាពម្ចាស់ការខ្លួនឯង ដើម្បីធានាដល់ការការពារ និងកសាងប្រទេសជាតិយើង។ ខ្ញុំមានជំនឿយ៉ាងមុតមាំថា ផ្អែកលើកម្លាំងមហាសាមគ្គី និងស្មារតីស្នេហាជាតិដ៏មោះមុត យើងពិតជាបន្តយកឈ្នះលើរាល់ឧបសគ្គបាន មិនថាឧបសគ្គនោះធំប៉ុណ្ណាឡើយ។ យើងចងចាំប្រវត្តិសាស្ត្រនេះ ចងចាំឧក្រិដ្ឋកម្មបំផ្លាញមរតកវប្បធម៌ដែលជាដួងព្រលឹងរបស់ជាតិ ចងចាំការប្រមាថមើលងាយមកលើជាតិ មាតុភូមិ និងប្រជាជនយើង»។ សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងប្រតិបត្តិករសន្តិភាព និងជាស្ថាបនិកនៃការកសាងកម្ពុជាសម័យទំនើបបានបន្តទៀតថា៖ «ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់នៅគ្រប់ទិសទីសូមបន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ...