សម្តេច ម៉ែន សំអន៖ ស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិ ឱ្យទាន់សភាពការណ៍ពិភពលោក ដើម្បផ្សព្វផ្សាយបន្ដ

ភ្នំពេញ៖ សម្តេច ម៉ែន សំអន បានស្នើឱ្យថ្នាក់ដឹកនាំក្រុមការងារស្ដ្រី បន្តយកចិត្តទុក្ខដាក់តាមដានវឌ្ឍនៈភាពស្ដ្រីថ្នាក់ក្រោមជាតិឱ្យទាន់សភាពការណ៍ពិភពលោក ដែលបាននឹងកំពុងវិវត្តន៍យ៉ាងលឿននាពេលបច្ចុប្បន្ន ដើម្បីធ្វើការផ្សព្វផ្សាយបន្ដទៅថ្នាក់ក្រោមជាតិបានដឹកទាន់សភាពការណ៏ ។     សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមននារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានស្នើបែបនេះ ខណៈសម្ដេចជាអធិបតីក្នុងកិច្ច ប្រជុំគណៈអចិន្ត្រៃយ៍សមាគមនារី និងគណៈចលនាស្ត្រី ស្តីពីវឌ្ឍនៈការងារ នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។      មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី ជូ ប៊ុនអេង សមាជិកសមាគមនារី អចិន្ដ្រៃយ៏ បានធ្វើសេចក្តីរាយការណ៍អំពីវឌ្ឍនៈភាពការងារដែលបានអនុវត្តកន្លងមក គឺមានភាពល្អប្រសើរជាងមុន និងមានភាពស៊ីសង្វាក់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោមជាតិ។ ចំពោះក្រុមការងាររៀបចំសន្និបាត ក៏បានការត្រៀមរៀបចំរួចរាល់នូវឯកសារពាក់ព័ន្ធសម្រាប់ការរៀបចំសន្និបាតនាពេលខាមុខ ។       លោកស្រី មាន សំអាន សមាជិកសមាគមនារី ...