ព័ត៌មាន​លម្អិត​! ជុំវិញករណីឃាតកម្មបាញ់សម្លាប់ស្រ្ដី​ម្នាក់ជាម្ចាស់ឃ្លាំងអង្ករ​នៅស្រុកត្បូងឃ្មុំ និងគូដណ្ដឹង​ រួច​ឃាតករ​បាញ់សម្លាប់ខ្លួនឯងតាមក្រោយ​ ផ្ដើមចេញពីភ្លើង​ប្រចណ្ឌ​

ខេត្តត្បូងឃ្មុំ​៖​ ស្រ្ដី​ម្នាក់​ ដែល​គេអះអាងថាជាម្ចាស់ឃ្លាំងអង្ករ​មួយកន្លែងស្ថិតនៅស្រុកត្បូងឃ្មុំ និងគូដណ្ដឹង​ រួមទាំង​ជនដៃដល់​(ជាឃាតករ​) បានដេកស្លាប់ក្នុងថ្លុកឈាម​ទាំង​ ៣នាក់​ ដោយសង្ស័យថាផ្ដើមចេញពីភ្លើង​ប្រចណ្ឌ​ បន្ទាប់ពីជនដៃដល់ខឹងព្រោះស្រ្តីរងគ្រោះមិនព្រមស្រឡាញ់រូបគេ​ បែរជាទៅស្រឡាញ់អ្នកផ្សេង​ និងយល់ព្រម​ភ្ជាប់ពាក្យ​ជាមួយគ្នាប្រុសថ្មីទៅវិញ​ រហូតឈានដល់ប្រើប្រាស់កាំភ្លើងខ្លីតាមបាញ់សម្លាប់ជនរងគ្រោះតែម្តង។ ករណីឃាតកម្មបាញ់សម្លាប់ថៅកែអង្ករ និងបុរសម្នាក់ រួចហើយជនដៃដល់បាញ់សម្លាប់ខ្លួនតាមក្រោយ នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ស្ថិតក្នុងភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ផ្ដើមចេញពីភ្លើងប្រចណ្ឌ។ សេចក្ដីរាយការណ៍បន្ថែម បានឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ វណ្ណ ត្រកាល អាយុ៤៣ឆ្នាំ ស្នាក់នៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (អ្នករកស៉ីអង្ករដូចគ្នា)។ ដោយឡែក ជនរងគ្រោះពីរនាក់ទៀតឈ្មោះ គីម លាងអេង ភេទស្រី អាយុ៤២ឆ្នាំ មុខរបរថៅកែអង្ករ) មានទីលំនៅភូមិស្រែសៀម ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់កន្លែងកើតហេតុ) និងបុរសម្នាក់ទៀត ឈ្មោះ សុខ វណ្ណដេត អាយុ៤៤ឆ្នាំ មានទីលំនៅភ្នំពេញ (ស្លាប់កន្លែងកើតហេតុ)។ បើតាមសេចក្ដីរាយការណ៍, ហេតុការណ៍បាញ់ប្រហារនេះ ...