តើកម្ពុជាគួរធ្វើអ្វីខ្លះដើម្បីពង្រឹងការអប់រំសីលធម៌សង្គមសម្រាប់យុវជន?

ថ្មីៗនេះ មានការចែកចាយវីដេអូដែលបង្ហាញយុវតីសិស្សសាលា ៣នាក់នៃវិទ្យាល័យព្រះយុគន្ធរបានប្រើអំពើហិង្សាទៅលើយុវតីម្នាក់ទៀតដែលជាមិត្តរួមថ្នាក់។ តាមរយៈវីដេអូនោះ អ្នកប្រើប្រាស់បណ្តាញសង្គមបានលើកឡើងពីក្តីបារម្ភចំពោះសីលធម៌សង្គមរបស់សិស្សសាលា និងបានទាមទារឲ្យរឹតបន្តឹងការអប់រំបន្ថែមទៀត។ សម្រាប់អ្នកវិភាគ សីលធម៌សង្គមរបស់យុវជនខ្មែរមួយចំនួនបាន និងកំពុងធ្លាក់ចុះខ្លាំង។ ក្នុងន័យនេះ អ្នកជំនាញចង់ឃើញការតាមដានបន្ថែមពីសំណាក់អាណាព្យាបាលសិស្ស ពិសេសគឺការចូលរួមយ៉ាងសកម្មរបស់ក្រសួងអប់រំ។