សារព័ត៌មាន Reuters បានផ្សាយថា នាថ្ងៃចន្ទ ទី១៦ ខែមីនា តម្លៃប្រេងពិភពលោក បានស្រកចុះតិចតួចវិញ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពាវនាវឱ្យប្រទេសដទៃទៀត បញ្ចេញកម្លាំងជួយការពារច្រកសមុទ្រ Hormuz ដែលជាសរសៃឈាមដ៏សំខាន់ សម្រាប់ការដឹកជញ្ជូនប្រេង និងឧស្ម័នជាសកល។ប្រៀបធៀបនឹងការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន ឥឡូវនេះប្រេងឆៅ Brent មានតម្លៃ ១០២.៩០ដុល្លារក្នុងមួយបារ៉ែល ធ្លាក់ចុះ ០.២៣ភាគរយ រីឯប្រេងអាមេរិក West Texas Intermediate មានតម្លៃ ៩៧.៦៤ភាគរយក្នុងមួយបារ៉ែល ធ្លាក់ចុះ ១.០៨ភាគរយ។ ទោះបីជាបែបនេះក្តី តម្លៃប្រេងទាំងពីរប្រភេទមានការកើនឡើងជាង ៤០ភាគរយនៅក្នុងខែនេះ គឺដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីឆ្នាំ ២០២២ ដោយសារតែសង្រ្គាមអ៉ីស្រាអែល-អាមេរិក ជំរុញឱ្យអ៉ីរ៉ង់ រារាំងការដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz ប៉ះពាល់មួយភាគប្រាំនៃការផ្គត់ផ្គង់ប្រេងសកល។ លោក ត្រាំ កាលពីថ្ងៃអាទិត្យបាននិយាយថា ទីក្រុងវ៉ាស៉ីនតោនកំពុងពិភាក្សាជាមួយប្រទេសជាច្រើន អំពីការត្រួតពិនិត្យចរចរណ៍តាមផ្លូវទឹកមួយនេះ។ លោក ត្រាំ បាននិយាយទៀតថា សហរដ្ឋអាមេរិកក៏បានទាក់ទងទៅអ៉ីរ៉ង់ដែរ ប៉ុន្តែសង្ស័យថាទីក្រុងតេហេរ៉ង់ ត្រៀមដាក់លក្ខខណ្ឌតឹងតែង ដើម្បីបញ្ចប់ជម្លោះ៕ ...