របាយការណ៍៖ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីកាន់តួនាទីក្នុងនយោបាយជាន់ខ្ពស់

របាយការណ៍ចុងក្រោយរបស់សហភាពអន្តរសភា និងអង្គការសហប្រជាជាតិសម្រាប់ស្រ្តីបង្ហាញថា គិតត្រឹមខែមករា ឆ្នាំ២០២៦នេះ ចំនួនស្ត្រីដែលជាអ្នកតំណាងរាស្ត្រនៅក្នុងសភានៃបណ្តាប្រទេសទូទាំងសកលលោកនៅមានចំនួនតិចតួចនៅឡើយ។ នៅក្នុងចំណោមប្រទេសទាំង១៨០ កម្ពុជាឈរនៅលេខរៀងទី១៥២ ដែលមានស្ត្រីបម្រើការងារនៅក្នុងកិច្ចការនយោបាយជាន់ខ្ពស់។