ភូមា៖ សភាថ្មីបើកកិច្ចប្រជុំពេញអង្គ នៅក្រោមស្រមោលរបបសឹក

នៅក្នុងប្រទេសភូមា សភាបានបើកកិច្ចប្រជុំពេញអង្គនាថ្ងៃចន្ទ ទី១៦ មីនាក្នុងទីក្រុងណៃពីដោ ដោយមានវត្តមានអ្នកតំណាងរាស្រ្តដ៏ច្រើនលើសលប់មកពីគណបក្ស ឯកភាព សាមគ្គីភាព និងអភិវឌ្ឍន៍ដែលគេស្គាល់ជាគណបក្សគាំទ្រកងទ័ព។ គណបក្សមួយនេះបានឈ្នះឆ្នោតភ្លូកទឹក ភ្លូកដីនាការបោះឆ្នោតសភាជាដំណាក់កាលក្នុងខែធ្នូ ឆ្នាំ ២០២៥ និងខែមករា ឆ្នាំ ២០២៦។