សម្តេច ម៉ែន សំអន៖ ថ្វាយគ្រឿងសក្ការៈ តាមជំនឿសាសនា ដល់បារមីនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ

ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញថ្វាយគ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក តាមជំនឿសាសនា ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ ស្ថិតក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកសំបូរ ខេត្តក្រចេះ នារសៀលថ្ងៃចន្ទ ១៣រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦។ ‎. នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពី លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ លោក ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួងទេសចរណ៍ សមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខេត្តក្រចេះ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីរាជការ ព្រមទាំងពុទ្ធបរិស័ទ ដោយបានបូជាទៀនធូបផា្កភ្ញី ចំពោះព្រះរតនត្រៃ និងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង ៧សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវីរៈកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើន សម្បូរណ៍រុងរឿង។ ...