ក្រុមហ៊ុន Nvidiaសង្ឃឹមថាចំណូលពីបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) អាចឈានដល់ 1 ទ្រីលានដុល្លារ នៅឆ្នាំ 2027

ក្រុមហ៊ុន Nvidia បាននិយាយថា ឱកាសចំណូលពីបន្ទះឈីបបញ្ញាសិប្បនិម្មិត (AI) អាចឈានដល់យ៉ាងហោចណាស់ 1 ទ្រីលានដុល្លារ នៅឆ្នាំ 2027 ខណៈក្រុមហ៊ុនកំពុងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីប្រកួតប្រជែងខ្លាំងជាងមុននៅទីផ្សារ AI ដែលកំពុងរីកចម្រើនយ៉ាងលឿន។ នាយកប្រតិបត្តិ Jensen Huang បានបង្ហាញ ប្រព័ន្ធដំណើរការកណ្ដាលថ្មី (CPU) និងប្រព័ន្ធ AI មួយ ដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យាពីក្រុមហ៊ុនចាប់ផ្តើមផលិតបន្ទះឈីប Groq។ Nvidia បានទិញអាជ្ញាបណ្ណបច្ចេកវិទ្យានេះក្នុងតម្លៃប្រហែល 17 ពាន់លានដុល្លារ កាលពីខែធ្នូ។ ការប្រកាសនេះធ្វើឡើងនៅក្នុងសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំ Nvidia GTC developer conference ដែលប្រារព្ធឡើងនៅទីក្រុង San Jose រដ្ឋ California។ ជំហានថ្មីនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ Huang ដើម្បីពង្រឹងតំណែងរបស់ Nvidia ក្នុងវិស័យ AI inference computing ដែលជាដំណើរការឆ្លើយតបសំណួររបស់ប្រព័ន្ធ AI។ ក្នុងវិស័យនេះ បន្ទះឈីប GPU របស់ Nvidia ...