កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធជួញដូរប្រើប្រាស់គ្រឿងញៀនបីនាក់

ខេត្តតាកែវ៖ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេ បញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវនិងសម្របសម្រួល នីតិវិធីដោយលោកឯក ឆេងហួតព្រះរាជអាជ្ញាអមសាលា ដំបូងខេត្តតាកែវនៅវេលាម៉ោង១៣:៥០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទ ល្មើស ដឹកនាំដោយលោកអនុសេនីយ៍ឯក ជួន តូរ:ត: នាយការិយាល័យប្រឆាំងគ្រឿងញៀន បានចុះប្រតិបត្តិការ បង្ក្រាបករណី  រក្សាទុក ជួញដូរ និង ប្រើប្រាស់នូវសារធាតុញៀនជាក់ស្ដែង នៅចំការស្វាយ ស្ថិតនៅភូមិរន្ទះ ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ៣ នាក់÷១/ ឈ្មោះ ធា ឈីត ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិរនៀបត្នោត ឃុំអង្គប្រាសាទ ស្រុកគិរីវង់,២/ឈ្មោះ ប៊ុន នី ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ រស់នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់និង៣/ ឈ្មោះ ង៉ែត ...