អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្រ្កាប និងឃាត់ខ្លួននារីជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីរក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់!

ភ្នំពេញ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងអាវុធហត្ថខណ្ឌចំការមន និងមានការសម្របសម្រួលនីតិវិធីពីលោក ស៊ីន រក្សា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ០២:០០នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ បានចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ០២នាក់ រួមមាន ៖ ១.ឈ្មោះ ហ៊ុត រីណា ភេទស្រី អាយុ៣៩ឆ្នាំ, ២.ឈ្មោះ សៅ ចាន់នី ភេទស្រី អាយុ៤៥ឆ្នាំ នៅចំណុចតំបន់បាសាក់លែន ផ្លូវលំ ភូមិ៦ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណី រក្សាទុកនូវសារធាតុញៀនដោយខុសច្បាប់ (កញ្ឆាក្រៀម)។ ក្នុងប្រតិបត្តិការខាងលេីនេះ កម្លាំងជំនាញចាប់យកវត្ថុតាងចាប់យករួមមាន ៖ កញ្ឆាក្រៀម ៨០កញ្ចប់, បារីកញ្ឆា ១៥០ដើម, កញ្ឆាដុំខ្មៅ ១០ដុំ, ចាហួយពណ៍បៃតង ១០៦គ្រាប់, ចាហួយពណ៍ឈាមជ្រូក ៣១គ្រាប់, ចាហួយពណ៍ក្រហម ៦៨គ្រាប់, ចាហួយកញ្ចប់ពណ៍បៃតង ១២កញ្ចប់, ...