លោកត្រាំអន់ចិត្ត​នឹង​សម្ព័ន្ធមិត្តដែល​មិន​ជួយ​ច្បាំង​នៅ​​អ៊ីរ៉ង់ និង​ប្រកាស​លើកពេល​ទៅចិន

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាន​ធ្វើ​សន្និសីទសារព័ត៌មាន​ នៅថ្ងៃចន្ទ ទី​១៦មីនា ​ដើម្បី​បង្ហាញ​អំពី​តុល្យការ​សង្គ្រាម​អ៊ីរ៉ង់។ ក្រៅពី​លើកសរសើរ​ថា​អាមេរិក​ខ្លាំង​អស្ចារ្យ​ជាងគេនិងមិនត្រូវ​ការ​ជំនួយ​ពីប្រទេសណា​ ចៅហ្វាយ​សេតវិមានក៏បានសម្តែង​​ភាព​អាក់អន់ចិត្ត​ចំពោះ​ប្រទេស​បស្ចិមលោក ពិសេស​បារាំង​និង​អង់គ្លេស​ ដែល​មិនព្រម​បញ្ជូន​នាវាចម្បាំង​ទៅ​រក្សាសន្តិសុខនាវានាចរណ៍ នៅច្រកសមុទ្ទ​អកមូស្ស​។ ប្រឈម​នឹង​ស្ថានការណ៍​សង្គ្រាម​នៅមជ្ឈិមបូព៌ា លោក ត្រាំ សម្រេចចិត្តពន្យារពេល​ដំណើរទស្សនកិច្ច​ទៅ​ប្រទេស​ចិន ដែលគ្រោង​ទុកជាយូរមកហើយ។