អភិបាល​ខេត្ត​កណ្តាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ

អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន ដែល​រង​ការ​ចោទប្រកាន់​ពី​ការ​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច ឬ​រាយការណ៍​ទៅ​កាន់​រូបលោក​ដោយ​ផ្ទាល់ បើ​ដឹង​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ (Scam Online)។ លោក គួច ចំរើន បាន​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ខ្មែរ​ស្រឡាញ់​ខ្មែរ ខ្មែរ​គាំទ្រ​ខ្មែរ ខ្មែរ​ជួយ​ខ្មែរ ដូច្នេះ​បើ​ប្រជាជន​ខ្មែរ​បាន​ឃើញ​ទីតាំង​ណា​មាន​ជនបរទេស​ស្នាក់នៅ​ដោយ​ប្រមូលផ្ដុំ និង​សង្ស័យ​ការ​ប្រព្រឹត្ត​ស្គេម​អនឡាញ (Scam Online) សូម​ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​ជាបន្ទាន់។ លោក គួច ចំរើន អំពាវនាវ​ឱ្យ​ពលរដ្ឋ​រាយការណ៍ ឬ​ផ្តល់​ព័ត៌មាន​ទៅ​កាន់​ប្រព័ន្ធ​ទូរសព្ទ​លេខ ០៣១ ៣៧៤ ៩៨ ៣៤ ដោយ​ធានា​បាន​នូវ​ការ​រក្សា​ការសម្ងាត់ ព្រោះ​ពលរដ្ឋ​ខ្មែរ​ត្រូវតែ​រួម​គ្នា​បង្ក្រាប​អំពើ​ឆបោក​តាម​អនឡាញ​ឱ្យ​អស់​ពី​ទឹកដី​កម្ពុជា។ ជុំវិញ​បញ្ហា​នេះ អតីត​អ្នកឧកញ៉ា ហេង សិទ្ធី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ចាប់​ឃុំ​ខ្លួន​ក្រោយ​ទម្លាយ​អាថ៌កំបាំង​អំពី​មន្ត្រី​រដ្ឋាភិបាល​គ្រាក់ៗ​មួយ​ចំនួន​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អំពើ​ឆបោក​តាម​អនឡាញ បាន​ស្នើ​ឱ្យ​នាយករដ្ឋមន្ត្រី​កម្ពុជា លោក ហ៊ុន ម៉ាណែត បើក​ការ​ស៊ើបអង្កេត​លើ​អភិបាល​ខេត្ត​កណ្តាល លោក គួច ចំរើន កាលពី​ចុង​ឆ្នាំ​២០២៤ កន្លង​ទៅ។ អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយ​ថា លោក […] The post អភិបាល​ខេត្ត​កណ្តាល អំពាវនាវ​ឱ្យ​ពលរដ្ឋ​ជួយ​រាយការណ៍​ពី​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ appeared first on The Cambodia Daily Khmer .