យុទ្ធនាការយោធាសហរដ្ឋអាមេរិក និងអ៊ីស្រាអែល កំពុងតែវាយប្រហារយ៉ាងសន្ធប់ទៅលើអ៊ីរ៉ង់។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាប្រទេសសម្ពន្ធភាពយោធាស្លាប់រស់នឹងគ្នា។ ប្រទេសទាំងពីរនេះបានដាក់ចេញនូវប្រតិបត្តិការមានឈ្មោះថា Epic Fury ឬប្រតិបត្តិការមហាកំហឹង និង Roaring Lion ឬសម្រែកសត្វតោ ដោយចាប់ផ្ដើមដាក់គោលដៅកម្ទេចតំបន់ឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់។ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដាក់ចេញហើយនូវផែនការវាយប្រហារលើទីតាំងប្រេងរបស់អ៊ីរ៉ង់ នៅលើកោះ Kharg នៃប្រទេសអ៊ីរ៉ង់ បើសិនអ៊ីរ៉ង់ នៅតែបន្តខ្ទប់ច្រកសមុទ្រហ័រមូស (Hormuz)។ គេថាកោះ Kharg គឺជាជង្រុកឧស្សាហកម្មប្រេងដ៏ធំបំផុតសម្រាប់អ៊ីរ៉ង់ផ្គត់ផ្គង់តាមការបញ្ជាទិញពីប្រទេសធំៗ មានដូចជា ឥណ្ឌា និងចិន ជាដើម។ តែមុននឹងចូលទៅដល់កោះ Kharg គឺត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ហើយពេលដឹកចេញវិញ ក៏ត្រូវឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរ។ នៅលើកោះ Kharg មានទាំងរោងចក្រចម្រាញ់ប្រេង មានទាំងទីតាំងស្តុកប្រេង និងមានទាំងការចុះចតសម្រាប់យន្តហោះយោធាទៀតផង។ កាលពីថ្ងៃទី១៤ មីនា កងយន្តហោះចម្បាំងអាមេរិក បាញ់ទម្លាក់គ្រាប់បែកលើគោលដៅយោធាលើកោះនោះបានជាង ៩០ទីតាំង ក្នុងនោះមានទីតាំងស្តុកគ្រាប់មីស៊ីល និងព្រលានយន្តហោះយោធា។ កោះ Kharg […] The post សហរដ្ឋអាមេរិក ដាក់ផែនការកម្ទេចសរសៃសេដ្ឋកិច្ចឧស្សាហកម្មប្រេងរបស់អ៊ីរ៉ង់ appeared first on The Cambodia Daily Khmer .