លោក ហ៊ុន សែន អះអាង​ថា​ដាណឺម៉ាក គាំទ្រ​ជំហរ​កម្ពុជា​ពេញ​ទំហឹង​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ

មេដឹកនាំ​បក្ស​កាន់​អំណាច លោក ហ៊ុន សែន អះអាង​ថា រដ្ឋាភិបាល​ប្រទេស​ដាណឺម៉ាក (Danmark) គាំទ្រ​ជំហរ​របស់​កម្ពុជា​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ពេញ​ទំហឹង ដោយ​ការ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បទ​ឈប់​បាញ់ និង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃទី​១៦ មីនា នេះ​ថា ឯកអគ្គរាជទូត​ដាណឺម៉ាក ប្រចាំ​នៅ​កម្ពុជា លោក ដែននី អានណាន (Danny Annan) បាន​បង្ហាញ​ការ​ពេញចិត្ត​នឹង​ជំហរ​របស់​កម្ពុជា​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ចំពោះ​ការ​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​បទ​ឈប់​បាញ់​របស់​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ និង​ការ​ស្វែងរក​ការ​ដោះស្រាយ​ដោយ​សន្តិវិធី។ លោក ហ៊ុន សែន បញ្ជាក់​ថា ទំនាក់ទំនង​រវាង​កម្ពុជា និង​ដាណឺម៉ាក គឺ​នៅ​មាន​សក្ដានុពល​ច្រើន​ទៀត​ដែល​ភាគី​ទាំង​ពីរ​អាច​ធ្វើការ​ជាមួយ​គ្នា ជាពិសេស​លើ​ផ្នែក​ពាណិជ្ជកម្ម ការ​វិនិយោគ និង​សេដ្ឋកិច្ច ជាដើម ខណៈ​កម្ពុជា​ក៏បាន​ឯកភាព​ធ្វើ​ឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កាន់តែ​ល្អ​បន្ថែម​ទៀត​ដែរ ស្រប​ទៅ​នឹង​កិច្ចសហប្រតិបត្តិការ​នៅ​ក្នុង​វិស័យ​នយោបាយ ការទូត ដែល​ប្រទេស​ទាំង​ពីរ​មាន​ជាមួយ​គ្នា។ សង្គ្រាម​កម្ពុជា-ថៃ បាន​ផ្ទុះ​ឡើង​ចំនួន ២​លើក គឺ​លើក​ទី​១ នៅ​ថ្ងៃទី​២៤ រហូត​ដល់​ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២៥ ចំណែក​លើក​ទី​២ […] The post លោក ហ៊ុន សែន អះអាង​ថា​ដាណឺម៉ាក គាំទ្រ​ជំហរ​កម្ពុជា​ពេញ​ទំហឹង​លើ​ការ​ដោះស្រាយ​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ appeared first on The Cambodia Daily Khmer .