ភ្នំពេញ ៖ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់ បានលង់ទឹកលិច បាត់អស់រយៈពេលប្រមាណ៣ម៉ោង ទើបអ្នកភូមិ អូសអួនរកសពឃើញ ខណៈពេលចុះទៅជួយសង្គ្រោះប្អូនភ្លោះ២នាក់ ដែលលង់ទឹក ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងប្រមាណ១រសៀល ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅភូមិគោករការ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ ក្មេងប្រុសរងគ្រោះ ដែលបានលង់ទឹកស្លាប់ ឈ្មោះ ឆេង សុខេង អាយុ១២ឆ្នាំ ជាសិស្ស មានលំនៅក្បែរកន្លែងកើតហេតុខាងលើ ។ តាមព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ រួមទាំងប្អូនប្រុសភ្លោះ២នាក់ និងមិត្តភក្កិ៣នាក់ទៀត ទាំងអស់ ៦នាក់ បាននាំគ្នាទៅលេងទឹកស្រះ នៅចំណុចខាងលើ។ ពេលនោះក្មេងប្រុស ៣នាក់បងប្អូន បាននាំគ្នាចុះលេងទឹកហើយប្អូនភ្លោះពីរនាក់ អាយុ៩ឆ្នាំ បានលង់ទឹក។ បងប្រុស ដែលជាជនរងគ្រោះ ក៏បានលោតទៅជួយ ហើយលង់ទឹក លិចបាត់ ។ ដោយឡែកប្អូនភ្លោះពីរនាក់ ម្នាក់ស្រវាឡើងបាន និងម្នាក់ទៀត ត្រូវបានកម្មករសំណង់ នាំគ្នាជួយស្រង់សង្គ្រោះទាន់ ។ តាមព័ត៌មានឱ្យដឹងទៀតថា ...