YouTube និង FIFA ឈានដល់កិច្ចព្រមព្រៀងសម្រាប់ផ្សាយផ្ទាល់ការប្រកួតបាល់ទាត់ពិភពលោក

សហព័ន្ធបាល់ទាត់ពិភពលោក( FIFA) បានប្រកាសកិច្ចព្រមព្រៀងមួយកាលពីថ្ងៃអង្គារ ដែលធ្វើឱ្យ YouTube ក្លាយជា “វេទិកាដៃគូសំខាន់” សម្រាប់ការប្រកួត  World Cup 2026 នៅរដូវក្តៅឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យដៃគូផ្សាយដែលកាន់សិទ្ធិផ្សាយក្នុងរយៈពេល 10 នាទីដំបូងនៃរាល់ការប្រកួតនៅលើប៉ុស្តិ៍ YouTube របស់ពួកគេ។ គោលបំណងនៃដំណើរការនេះ គឺដើម្បីបង្កើតជាការសាកល្បងសម្រាប់អ្នកគាំទ្រវ័យក្មេងដែលប្រើ YouTube ឱ្យចាប់អារម្មណ៍ ហើយបន្ទាប់មកប្ដូរទៅមើលការប្រកួតពេញលេញតាមបណ្ដាញផ្សាយបន្តផ្ទាល់ដូចជា ទូរទស្សន៍។ ដៃគូផ្សាយបន្តផ្ទាល់ក៏អាចផ្សាយ ការប្រកួតពេញ 90 នាទីមួយចំនួន នៅលើឆានែល YouTube របស់ពួកគេផងដែរ។ អគ្គលេខាធិការ FIFA លោក Mattias Grafstrom បាននិយាយថា “FIFA មានសេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ YouTube ជាវេទិកាដែលពេញនិយមសម្រាប់ FIFA World Cup 2026។ ដោយការយកចិត្តទុកដាក់លើខ្លឹមសារពិសេសរបស់ FIFA និងបើកឱកាសថ្មីៗសម្រាប់ដៃគូផ្សព្វផ្សាយ និងអ្នកបង្កើត កិច្ចព្រមព្រៀងនេះនឹងចូលរួមជាមួយអ្នកគាំទ្រទូទាំងពិភពលោកតាមរបៀបដែលមិនធ្លាប់មានពីមុនមក” ៕ ដោយ៖ ភារៈ