AFCសម្រេចឱ្យម៉ាឡេស៊ី ចាញ់ក្នុងលទ្ធផល 0-3 ដោយស្វ័យប្រវត្តិជម្រុះពាន AFC Asian Cup 2027

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចឱ្យក្រុមជម្រើសជាតិបាល់ទាត់ ម៉ាឡេស៊ី ចាញ់ក្នុងលទ្ធផល 0-3 ដោយស្វ័យប្រវត្តិ (ក្នុងការប្រកួតជម្រុះពាន AFC Asian Cup 2027 ទល់នឹង វៀតណាម និង នេប៉ាល់ ព្រោះបានប្រើ កីឡាករមិនមានសិទ្ធិលេង។ សេចក្ដីសម្រេចនេះត្រូវបានចេញដោយ គណៈកម្មការវិន័យ និងសីលធម៌ របស់ AFC កាលពីថ្ងៃអង្គារ បន្ទាប់ពីការពិនិត្យយ៉ាងលម្អិតដែលដឹកនាំដោយប្រធានគណៈកម្មការ Jahangir Baglari។ AFC បានសន្និដ្ឋានថា ម៉ាឡេស៊ីបានដាក់កីឡាករមិនមានសិទ្ធិលេង ក្នុងការប្រកួតដែលពួកគេឈ្នះ 2-0 លើ នេប៉ាល់ និង 4-0 លើ វៀតណាម កាលពីឆ្នាំមុន។ ការសម្រេចនេះកើតឡើងបន្ទាប់ពីមាន រឿងអាស្រូវធំមួយ ពាក់ព័ន្ធនឹងកីឡាករ 7 នាក់ដែលកើតនៅបរទេស ដែលត្រូវបានរកឃើញថា បានក្លែងបន្លំឯកសារក្នុងដំណើរការទទួលសញ្ជាតិ ដើម្បីអាចលេងឱ្យក្រុមជម្រើសជាតិម៉ាឡេស៊ី។ ដោយសារតែការប្រកួតទាំងនេះជាផ្នែកនៃវគ្គជម្រុះចុងក្រោយសម្រាប់ Asian Cup 2027 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ AFC ដូច្នេះគណៈកម្មការបានសម្រេចឱ្យ ម៉ាឡេស៊ី ...