មុខសញ្ញាគ្រឿងញៀនចំនួន០៨នាក់ត្រូវបានបង្រ្កាបឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្នុងក្រុងបាត់ដំបង

ខេត្តបាត់ដំបង៖ កាលថ្ងៃទី១៧ខែមីនា ឆ្នាំ២០២៦ នៅចំ​ណុចភូមិចំការសំរោង១ សង្កាត់ចំការ​សំរោងក្រុងបាត់ដំបង ខេត្តបាត់ដំបង សស្របតាមអនុសាសន៍នាយឧត្តមសេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរ បាលជាតិ​ និងការ ចង្អុលទិសដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេងប៊ុន​ចាន់​ ស្នងការនៃស្នងការដ្ឋាន​ន​គរបាលខេត្តបាត់ដំបង​ និងដោយបានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យកា​រ​អម សាលាដំ បូងខេត្តបាត់​ដំបងផង​នោះលោ​ក​វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរងផែន​ការងារប្រឆាំងគ្រឿ​ងញៀន​ដោយ មានលោ​កវរ​សេនីយ៍​ទោប៉ាន​ ចាន់រិទ្ធ​ ជានាយការិយាល័យ​ដឹកនាំកម្លាំងបង្រ្កាបករណីរក្សាទុ​កដោយខុសច្បាប់នូវសារធាតុញៀន​០១ករណីក្នុងបទល្មើសជាក់​ស្តែងនិងឃាត់ខ្លួនជនសង្ស័យបានចំនួន០៨នាក់ប្រុស។ -វត្ថុតាងចាប់យកបានរួមមាន៖ -ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកកICE) ចំនួន ០៦ ថង់ទម្ងន់ ៥០១ , ២៥ក្រាម (ថ្នាំសុទ្ធ)។  -ទូរស័ព្ទដៃចំនួន១១គ្រឿង (ចាស់) -ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន ០១គ្រឿង -ម៉ូតូចំនួន ០៥គ្រឿង -សម្ភារសម្រាប់ច្រកនិងសម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ជនសង័្សយនិង វត្ថុតាង បច្ចុប្បន្នបាននឹងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ អនុវត្តតាមច្បាប់៕ ដោយ៖ សូរិយា