ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃទី ១៧ ខែមិនាឆ្នាំ២០២៦ វេលាម៉ោង ១៦: ៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ បានចុះបង្ក្រាបល្បែងសុីសងខុសច្បាប់មួយកន្លែងស្ថិតនៅចំណុចភូមិទួលវិហារ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ ដោយឃាត់មនុស្សបានចំនួន ០៥នាក់÷ ១.ឈ្មោះ ភូ ថន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិព្រៃទាន ឃុំយុទ្ធសាមគ្គី ២.ឈ្មោះ ច្រេ សារ៉ូន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិត្រពាំងចំបក់ ឃុំមានជ័យ ៣.ឈ្មោះ សេង សឿន ភេទប្រុស អាយុ៦៩ឆ្នាំ ៤.ឈ្មោះ ជួរ វណ្ណី ភេទប្រុស អាយុ៥៨ឆ្នាំ ទាំង០២នាក់ខាងលើរស់នៅភូមិទួលវិហារ ឃុំចាន់សែន ៥.ឈ្មោះ ភឿន រុន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិទឹកឬស្សីឃុំមានជ័យ។ ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន: មេអាប៉ោងចំនួន០៥គ្រាប់,មេដែកឆក់១,ចាន០១,គម្រប ០១,ទូរស័ព្ទចំនួន០៣គ្រឿង,លុយចំនួន ២៩០០០៛ -កាបូប០២ -សៀវភៅកត់កន្ទុយលេខ០១ក្បាល -ប៉ាយលេខ ០១ -ម៉ូតូ០៣គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យដើម្បីកសាងសាណុំរឿងនិងចាត់ការតាមនីតិវិធីបន្ត៕ ...