អាសូរណាស់លោកអើយ!នារី​ម្នាក់​ស្លាប់​ ​ខណៈជួបគ្រោះថ្នាក់ចរាចរណ៍

ភ្នំពេញ៖ នារី​ម្នាក់​បាន​ស្លាប់​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បន្តាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA SCOOPY ជិះ​ទៅ​បុក​ពីក្រោយរថយន្ត​ដឹក​ទឹក​កក​ មួយគ្រឿងដែល​កំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយ​កន្លែង។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៥:៥០នាទី​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​មីនា​ ឆ្នាំ​២០២៦ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​សង្កាត់​ច្រាំងចំរេះទី២​ ខណ្ឌ​ឫស្សីកែវ​ រាជធានី​ភ្នំពេញ​។  ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុមានប្រជាពលរដ្ឋបានឃើញនារី​ម្នាក់​បាន​ស្លាប់​ ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ បន្តាប់​ពី​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ HONDA SCOOPY ពាក់​ផ្លាក​លេខ​ ភ្នំពេញ​1LK-7128 បានជិះ​ទៅ​បុក​រថយន្ត​ដឹក​ទឹក​កក​ មួយគ្រឿង​ពាក់​ផ្លាក​លេខ​ ភ្នំពេញ​ 2AG-4992​ ពី​ក្រោយ​ដែល​កំពុងឈប់ដាក់ទឹកកកឱ្យដេប៉ូមួយ​កន្លែង​ និងបណ្តាល​ឱ្យម៉ូតូ​រង​ការ​ខួច​ខាត​យ៉ាង​ដំណំ​។ ក្រោយ​កេីត​ហេតុ​ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវ​គោក​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ​ បានចុះ​មក​ដល់ធ្វេី​ការ​វាស់​វែង​រថយន្ត​និងម៉ូតូ​យកទៅរក្សា​ទុក​។ ចំណែក​ឯ​សព​ជន​រង​គ្រោះ​សមត្ថកិច្ច​ប្រគល់ឱ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី៕ ដោយ៖ ស រស្មី