រថយន្ត៣គ្រឿងបុក​បន្ត​គ្នាលើផ្លូវល្បឿនលឿនបណ្ដាលឱ្យស្លាប់​៣​នាក់ ​របួសធ្ងន់​ស្រាល​៣​នាក់​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច

ខេត្តកំពង់ស្ពឺ​ ៖ បុរស​ជនជាតិ​ខ្មែរ​ចំនួន​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ​ចំណែក​ជនជាតិ​ចិន​បាន​រង​របួសធ្ងន់​ស្រាល​ចំនួន​៣​នាក់ ត្រូវ​បាន​រថយន្ត​សា​មុ​យ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាម​ៗ ​ក្នុងគ្រោះថ្នាក់ចរាចរណ៍​​រថយន្ត​ចំនួន​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ពេញទំហឹង​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​កណ្ដាល​អ​ធ្រា​ត្រ​។ ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​និង​០២​នាទី​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០២៦​នៅ​លើ​ផ្លូវ​ល្បឿន​លឿន ត្រង់​ចំណុច​គីឡូ​លេខ​(57+800) ​ស្ថិត​នៅ​ក្នុងភូមិ​ក្រាំង​តា​តន់ ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។ នគរបាល​ស្រុក​ភ្នំស្រួច​បាន​ឱ្យ​​ដឹង​ថា​ រថយន្តទាំង៣ គ្រឿងខាងលើ រួមមាន រថយន្ត​១គ្រឿង ម៉ាក TOYOTA TUNDRA ពណ៌ ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2AK- 6866 បើកបរ​ដោយ​ឈ្មោះ​ម៉ុ​ក គី​ម​ហាប់​  ភេទ​ប្រុស អាយុ ៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជកម្ម សង្កាត់​រកា​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ។ អ្នក​រួម​ដំណើរ​មនុស្ស​ចំនួន​២​នាក់ ៖ ទី​១/​ឈ្មោះ អុល ចាន់​រ៉ុ​ម​  ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ជួន ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្ដាល​  និង​ទី​២/​ឈ្មោះ ផា​ន ភក្ត្រា ភេទ​ប្រុស​អាយុ​២៤ ឆ្នាំ រស់នៅ​ភូមិ​រកា​ធំ សង្កាត់​រការ​ធំ ...