ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បាននិយាយកាលពីម្សិលមិញ (ថ្ងៃទី 17 ខែមីនា) ថា យ៉ាងហោចណាស់មនុស្ស 27 នាក់ត្រូវបានសម្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកតាមបណ្តោយព្រំដែនរវាងកូឡុំប៊ី និងអេក្វាឌ័រ។ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X មេដឹកនាំកូឡុំប៊ីបាននិយាយថា សាកសពមនុស្ស 27 នាក់ត្រូវបានគេរកឃើញនៅក្នុងប្រទេសរបស់លោក បន្ទាប់ពីការផ្ទុះគ្រាប់បែកនៅជិតព្រំដែនជាមួយអេក្វាឌ័រ។ លោក Petro បានអះអាងថា លោកមិនបានបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធកូឡុំប៊ីអនុវត្តការបំផ្ទុះគ្រាប់បែកនោះទេ។ មុននេះ នៅថ្ងៃទី 16 ខែមីនា លោកបានបង្ហើបថា អេក្វាឌ័របានបំផ្ទុះគ្រាប់បែកលើទឹកដីកូឡុំប៊ី។ ជាការឆ្លើយតប ប្រធានាធិបតីអេក្វាឌ័រ លោក Daniel Noboa បានបដិសេធសេចក្តីថ្លែងការណ៍របស់លោក Petro ដោយអះអាងថា អេក្វាឌ័របានវាយប្រហារតែក្រុមជួញដូរគ្រឿងញៀននៅក្នុងទឹកដីរបស់ខ្លួនប៉ុណ្ណោះ។ ហេតុការណ៍នេះបានកើតឡើងចំពេលយុទ្ធនាការប្រឆាំងគ្រឿងញៀនដែលកំពុងបន្តរបស់ប្រទេសអេក្វាឌ័រនៅក្នុងខេត្ត និងតំបន់ព្រំដែនចំនួនបួន ដោយមានការគាំទ្រពីសម្ព័ន្ធមិត្តដូចជាសហរដ្ឋអាមេរិក៕ ដោយ៖ ធីរីណា រូបថត៖ VOV