ចាប់តាំងពីសង្រ្គាមនៅអ៊ីរ៉ង់ចាប់ផ្តើមផ្ទុះឡើងនិងនៅតែបន្តរីករាលដាល់កាន់តែខ្លាំង មិនទាន់ឃើញប្រទេសណាមួយនៅក្នុងពិភពលោកផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសនេះ និងបណ្តាប្រទេសនៅមជ្ឈិមបូព៌ានៅឡើយទេ។ តែបន្ទាប់ពីសង្រ្គាមឈានចូលដល់សប្តាហ៍ទី៣ មហាអំណាចមហាយក្សចិនជាប្រទេសទី១ ផ្តល់ជំនួយដល់ប្រទេសដែលប៉ះពាល់ដោយសង្រ្គាមនៅអ៊ីរ៉ង់ បន្ទាប់ពីសហភាពអឺរ៉ុបបានផ្តល់ដល់ប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា តែមិនមានអ៊ីរ៉ង់នោះទេ។ ប្រទេសចិននឹងផ្តល់ជំនួយមនុស្សធម៌ដល់បណ្តាប្រទេសនៅមជ្ឈិមបូព៌ា រួមទាំងអ៊ីរ៉ង់ និងលីបង់ ដែលត្រូវកំណត់ជាគោលដៅក្នុងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលចូលដល់សប្តាហ៍ទីបី។ នេះបើតាមក្រសួងការបរទេសចិន រាយការណ៍ដោយភ្នាក់ងារ AFP កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ ។ ទីក្រុងប៉េកាំងគឺជាដៃគូជិតស្និទ្ធរបស់អ៊ីរ៉ង់ ក៏បានជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើប្រទេសនេះ ខណៈប្រទេសចិនក៏រិះគន់ការវាយប្រហាររបស់ទីក្រុងតេហេរ៉ង់ប្រឆាំងនឹងរដ្ឋក្នុងឈូងសមុទ្រដែលមានមូលដ្ឋានយោធាអាមេរិកផងដែរ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា៖ « សង្គ្រាមនេះបានបង្កឱ្យមានគ្រោះមហន្តរាយមនុស្សធម៌ធ្ងន់ធ្ងរនៅក្នុងប្រទេសអ៊ីរ៉ង់ និងប្រទេសមជ្ឈិមបូព៌ាដទៃទៀត»។ លោក Lin ប្រាប់សន្និសីទសារព័ត៌មានមួយថា៖ « ប្រទេសចិនបានសម្រេចចិត្តផ្តល់ជំនួយមនុស្សធម៌បន្ទាន់ដល់ប្រទេសអ៊ីរ៉ង់ ហ្ស៊កដានី លីបង់ និងអ៊ីរ៉ាក់។ ប្រទេសចិនសង្ឃឹមការផ្តល់នេះនឹងជួយកាត់បន្ថយស្ថានភាពលំបាកបានខ្លះដែលប្រជាជនក្នុងតំបន់កំពុងប្រឈម»។ លោកបន្ថែមថា៖ « ប្រទេសចិននឹងបន្តខិតខំប្រឹងប្រែងគ្រប់បែបយ៉ាងដើម្បីលើកកម្ពស់សន្តិភាព និងបញ្ឈប់សង្គ្រាម[…] និងដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀតនៃវិបត្តិមនុស្សធម៌»។ ប្រទេសចិនបានស្វែងរកការសម្របសម្រួលនៅក្នុងសង្គ្រាមនេះ ដោយមានលោក Zhai Jun បេសកជនពិសេសប្រទេសចិនប្រចាំនៅមជ្ឈិមបូព៌ា ជំរុញឱ្យមានការបន្ធូរបន្ថយភាពតានតឹង។ ចំណែក អ្នកការទូតជាន់ខ្ពស់របស់ប្រទេសចិន លោក […] The post ចិនជាប្រទេសដំបូងដែលផ្តល់ជំនួយមនុស្សធម៌ដល់អ៊ីរ៉ង់និងលីបង់ក្នុងជម្លោះមជ្ឈិមបូព៌ា appeared first on Kampuchea Thmey Daily .