រយៈពេល ១៧ថ្ងៃ តម្លៃប្រេងឥន្ធនៈនៅកម្ពុជាបានបន្តហក់ឡើងឥតឈប់ ក្នុងនោះបើប្រៀបធៀបតម្លៃប្រេងឥន្ធនៈកាលពីថ្ងៃទី១ ខែមីនា និងថ្ងៃទី១៧ ខែមីនា នេះ បានកើនឡើងជិត ២០០០រៀល (១៦៥០រៀល) ក្នុង ១លីត្រសម្រាប់ប្រេងសាំង ខណៈតម្លៃប្រេងម៉ាស៊ូតក្នុង ១លីត្រ ក៏បានកើនឡើងជិត ៣០០០រៀល (២៧០០រៀល) ដែរ។ ក្រសួងពាណិជ្ជកម្ម ចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយកាលពីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នេះថា ចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នេះតទៅ តម្លៃប្រេងនៅកម្ពុជាត្រូវបានកំណត់ ៥៥០០រៀលក្នុង ១លីត្រសម្រាប់ប្រេងសាំង ខណៈប្រេងម៉ាស៊ូតត្រូវកំណត់ឱ្យលក់រហូតដល់ ៦៥៥០រៀលឯណោះក្នុង ១លីត្រ ហើយតម្លៃនេះនឹងត្រូវបន្តរហូត បើគ្មានសេចក្តីជូនដំណឹងថ្មីទេនោះ។ ប្រភពដដែលអះអាងថា យោងតាមការប្រែប្រួលនៃតម្លៃប្រេងឥន្ធនៈលើទីផ្សារក្នុងតំបន់ និងអន្តរជាតិ រាជរដ្ឋាភិបាលបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន ៦,៥សេនដុល្លារក្នុង ១លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ។ ជាងនេះទៀត រាជរដ្ឋាភិបាលក៏បានបញ្ចុះ ១សេនដុល្លារក្នុង ១លីត្របន្ថែមទៀតដែរ ដោយសារប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារក្នុង ១បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិឡើងលើស ១០០ដុល្លារក្នុង ១បារ៉ែលនោះ។ លើសពីនេះ រដ្ឋក៏បានកាត់បន្ថយពន្ធអាករប្រមាណ […] The post តម្លៃប្រេងនៅកម្ពុជាបន្តឡើងថ្លៃ ខណៈរដ្ឋអះអាងថាបានកាត់បន្ថយពន្ធអាករប្រមាណ ៤,១លានដុល្លារក្នុងរយៈពេល៣ថ្ងៃ appeared first on The Cambodia Daily Khmer .