ក្នុងខណៈដែលពិភពលោកកំពុងជ្រួលច្របល់ខ្លាចខ្វះប្រេងឥន្ធនៈប្រើប្រាស់ ព្រោះតែចរាចរណ៍ដឹកជញ្ជូនប្រេងរអាក់រអួលយ៉ាងខ្លាំងដោយសង្គ្រាមនៅអ៊ីរ៉ង់ ក្រុមអ្នកជំនាញបានចេញរបាយការណ៍មួយបញ្ជាក់អំពីតួលេខសន្សំសំចៃប្រេងតាមរយៈការងាកទៅប្រើរថយន្តអគ្គិសនី។ បើតាមការសិក្សារបស់អ្នកជំនាញឯករាជ្យផ្នែកថាមពល Ember ការប្រើប្រាស់រថយន្តអគ្គិសនីនៅលើពិភពលោក បានកាត់បន្ថយការចំណាយប្រេងបាន១លាន៧សែនធុងបារីលក្នុងមួយថ្ងៃនៅឆ្នាំ២០២៥។