ACU ឃាត់ខ្លួនមនុស្ស៣នាក់ជាប់សង្ស័យពីបទរំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល និងសមគំនិតក្នុងអំពើរំលោភអំណាច

ភ្នំពេញ ៖ បើយោងតាម លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ សារព័ត៌មាន នៅរសៀលថ្ងៃទី១៨ ខែមីនា នេះថា ៖ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជូនសំណុំរឿង ដែលមានជនសង្ស័យ ៣រូប មានដូចជា៖ ១. ឈ្មោះ ជឹម អូន ភេទប្រុស អាយុ ៣៨ ឆ្នាំ ជាមន្រ្តីនាយកដ្ឋានស៊ើបអង្គេត និងចារកម្ម នៃអង្គភាពប្រឆាំងអំពើពុករលួយ ជាប់សង្ស័យពីបទ រំលោភអំណាច មានទ្រព្យសម្បត្តិដោយខុសច្បាប់ និងមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល។ ២. ឈ្មោះ ជឹម សុខជឿន ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជំនួយការ ជឹម អូន ជាប់សង្ស័យពីបទ សមគំនិតក្នុងអំពើរំលោភអំណាច ។ ៣. ឈ្មោះ ភេន រចនា ...