ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក FORTHINGមួយគ្រឿង រួមដំណេីរជាមួយនិងនារីម្នាក់ទៀតជ្រុលទៅបុកម៉ូតូTODAYផ្លូវបំបែកជាបួនអូសម៉ូតូទៅមុខជាច្រើនម៉ែត្រនិងបណ្តាលឲ្យក្មេងប្រុសម្នាក់រងរបួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ។ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកេីតឡើងកាលពីវេលាម៉ោង៨:៥០នាទីយប់ ត្រូវនិងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៧១១ ក្នុងសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានី ភ្នំពេញ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញ ក្មេងប្រុសរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA TODAY ពាក់ ផ្លាក លេខ ភ្នំពេញ 1J-4604 ធ្វើដំណើរតាមបណ្តោយផ្លូវ បេតុងទិសដៅពីលិចទៅកើតខណះពេលជិះមកដល់ផ្លូវបំបែកជាបួន ស្រាប់តែគេឃើញមានរថយន្តមួយគ្រឿង ម៉ាក FORTHING ពណ៌សពាក់ ផ្លាក លេខ កម្ពុជា P.YEAN.7 បើកបរដោយបុរសម្នាក់រួមដណណើរជាមួយនារីម្នាក់បលកចេញពីផ្លូវបេតុងទិសដៅពីត្បូងទៅជើងយ៉ាងលឿន ខណះពេលបើកមកដល់ផ្លូវបំបែកជាបួនក៏ជ្រុលទៅបុក ម៉ូតូចំពាក់កណ្ដាលក្បាលពេញទំហឹងអូសតាមរថយន្តទៅមុខជាច្រើនម៉ែត្របណ្តាលឲ្យក្មេងប្រុសម្ចាស់ម៉ូតូរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្រ្គោះភ្លាមៗ ក្រោុមកក៏ផ្ទុះហិង្សា កើតឡើងរវាងតៃកុងឡាននិងក្រុមគ្រួសារក្មេងតងគ្រោះ បន្ទាប់មកសមត្ថកិច្ចបានឃាត់ម្ចាស់រថយន្តយកទៅប៉ុស្តិ៍ដើម្បីធ្វើការសួរនាំបន្ត។ បន្ទាប់ពីកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងស្ទូចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ចជំនាញផ្លូវគោក។នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយនៅពីក្រោយ៕ ដោយ ៖ ភារ៉ា ដង្កោ