ខ្សែប្រយុទ្ធ Barcola របស់ PSG ត្រូវអវត្តមានជាច្រើនសប្តាហ៍ដោយសាររបួសកជើង

ខ្សែប្រយុទ្ធរបស់ក្លឹប Paris St Germain កីឡាករ Bradley Barcola នឹងត្រូវអវត្តមានជាច្រើនសប្តាហ៍ បន្ទាប់ពីរងរបួសសរសៃពួរកជើងខាងស្តាំធ្ងន់ធ្ងរអំឡុងពេលការប្រកួត Champions League កាលពីថ្ងៃអង្គារជាមួយនឹងក្រុម Chelsea នៅទីក្រុងឡុងដ៍។ Barcola ត្រូវបានប្តូរចេញនៅនាទីទី 59 ដោយ កីឡាករ Desire Doue ក្នុងការប្រកួតដែល PSG 3-0  លើក្រុម Chelsea និង 8-2 សម្រាប់ជ័យជម្នះសរុបទាំងពីរជើង  ក្នុងការប្រកួតវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេ ដោយបានស៊ុតបញ្ចូលទីគ្រាប់ទី 2 ក្នុងការប្រកួតនោះផងដែរ។ PSG នឹងត្រូវប្រកួតជាមួយហង្សក្រហម Liverpool ក្នុងវគ្គ 1/4 ផ្តាច់ព្រ័ត្រ ដោយជើងទី 1 នឹងត្រូវលេងនៅថ្ងៃទី 7 ឬ 8 ខែមេសា។ របួសនេះទំនងជានឹងធ្វើឲ្យ Barcola វ័យ២៣ឆ្នាំត្រូវកាត់ចេញពីការប្រកួតមិត្តភាពរបស់បារាំងជាមួយប្រេស៊ីល និងកូឡុំប៊ីនៅសប្តាហ៍ក្រោយ៕ ដោយ៖ ភារៈ