ដោយសារតម្រូវការខ្ពស់លើឈីប AI មហាសេដ្ឋីកំពូលសិង្ហបុរីម្នាក់នេះកើនទ្រព្យទ្វេដងដល់14.2 ពាន់លានដុល្លារ

មហាសេដ្ឋីឧស្សាហកម្មសេមីកុងដាក់ទ័រ Jason Chang មានទ្រព្យសម្បត្តិកើនឡើងដល់ 14.2 ពាន់លានដុល្លារ ស្មើនឹងពីរដងបើប្រៀបនឹងឆ្នាំមុន ដែលធ្វើឲ្យគាត់ក្លាយជាមនុស្សមានជាងគេនៅសិង្ហបុរី តាមបញ្ជីមហាសេដ្ឋីសកលរបស់ Forbes។ លោក Jason Chang កើតនៅខែឧសភា ឆ្នាំ 1944 នៅទីក្រុងសៀងហៃ ប្រទេសចិន ប៉ុន្តែក្រោយមកគ្រួសាររបស់គាត់បានផ្លាស់ទីទៅតៃវ៉ាន់។ គាត់បានធំដឹងក្តីនៅទីនោះ និងបានសិក្សាវិស្វកម្មអេឡិចត្រូនិកនៅ National Taiwan University មុននឹងបន្តយកបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិស្វកម្មឧស្សាហកម្មពី Illinois Institute of Technology។ ម្តាយរបស់គាត់ Chang Yao Hung-Ying ជាអ្នកជំនួញក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យ និងជាស្ថាបនិកក្រុមហ៊ុន Hung Ching Development & Construction។ នៅឆ្នាំ 1984 លោក Chang បានបញ្ចុះបញ្ចូលម្តាយឲ្យវិនិយោគក្នុងឧស្សាហកម្មសេមីកុងដាក់ទ័រ ដែលនាំឲ្យមានការបង្កើតក្រុមហ៊ុន Advanced Semiconductor Engineering ជាមួយប្អូនប្រុសរបស់គាត់។ ក្នុងបទសម្ភាសន៍ឆ្នាំ 2011 លោកបានហៅម្តាយថាជា “វីរនារី” របស់ក្រុមហ៊ុន ...