ភ្នំពេញ ៖ នេះជាហេតុការណ៍កូនអភិបាលស្រុកមួយនៅខេត្តកំពង់ចាម ដែលជាមន្រ្តីរាជការផងដែរ ស្រវឹងបើកឡានបុកក្មេង (របួសធ្ងន់) ហើយបោះពាក្យសំដីថា ងាប់សង២ម៉ឺនដុល្លារ ធ្វើឲ្យពលរដ្ឋខឹងសម្បារព្រួតវាយម្នាក់មួយដៃ បណ្តាលឲ្យបែកក្បាល។ នេះបើយោងតាមការបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។ ដោយគេបញ្ជាក់ថា ៖ ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៨ ខែមីនា នៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។ សូមឱ្យសមត្ថកិច្ចរកដំណោះឱ្យគូរភាគី តាមនីតិវិធី ៕ ដោយ ៖ សិលា