ខ្សែប្រយុទ្ធអង់គ្លេស Harry Kane បាននិយាយថា Bayern Munich មិនមានអ្វីដែលត្រូវភ័យខ្លាចក្នុងការប៉ះ Real Madrid បន្ទាប់ពីបានឆ្លងទៅការប្រកួតវគ្គ 1/4 ផ្តាច់ព្រ័ត្រជាមួយក្រុមយក្សនៅអឺរ៉ុបដោយការផ្តួលក្រុម Atalanta កាលពីថ្ងៃពុធ។ Kane ដែលអង្គុយលើកៅអីបម្រុងក្នុងជើងទី 1 រកបានពីរគ្រាប់ខណៈដែល Bayern ឈ្នះ 4-1 កាលពីថ្ងៃពុធដោយបញ្ចប់ការទទួលជ័យជម្នះសរុបពីរជើង 10-2 ដើម្បីឡើងទៅជួបជាមួយReal Madrid អ្នកឈ្នះពានរង្វាន់អឺរ៉ុប 15 សម័យ។ Kane បានក្លាយជាកីឡាករអង់គ្លេសដំបូងគេដែលរកបាន 50 គ្រាប់ក្នុងក្របខណ្ឌ Champions League ក្នុងចំណោមប្រកួតចំនួន 66 ដង។ Liverpool បានឈានទៅវគ្គ 8 ក្រុមចុងក្រោយនៃក្របខណ្ឌ Champions League ក្រោយពួកគេបានផ្តួល Galatasaray 4-0នៅកីឡដ្ឋាន Anfield កាលពីថ្ងៃពុធ ហើយLiverpool នឹងត្រូវប្រកួតជាមួយម្ចាស់ជើងឯកចាស់ Paris St Germain។ ក្រុម Barcelona ...