រដ្ឋកាលីហ្វ័រញ៉ាជួបប្រទះនឹងរលកកម្ដៅរដូវរងាដ៏ខ្លាំង

សីតុណ្ហភាពនៅរដ្ឋកាលីហ្វ័រញ៉ាខ្ពស់ជាងមធ្យមភាគប្រចាំឆ្នាំដល់ទៅ ១៩ អង្សាសេ ខណៈដែលរលកកម្ដៅដ៏ខ្លាំងនៅតែបន្ត ទោះបីជារដូវរងាមិនទាន់ចប់ក៏ដោយ។ ភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ាបានចូលដល់ថ្ងៃទីបីជាប់ៗគ្នានៃសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមកនៅក្នុងខែមីនា ខណៈដែលរលកកម្ដៅកំពុងកើតឡើងជាមួយនឹងអាំងតង់ស៊ីតេមិនធម្មតា។ យោងតាមសេវាអាកាសធាតុជាតិ (NWS) ស្រុកឡូសអាន់ជឺឡេស និងស្រុកវ៉ិនទូរ៉ាបានបង្កើតកំណត់ត្រាសីតុណ្ហភាពជាង ១០ នៅថ្ងៃទី ១៧ ខែមីនា។ សីតុណ្ហភាពនៅវូដឡែនហ៊ីលលើសពី ៣៨ អង្សាសេ ខណៈដែលទីក្រុងប៊ឺប៊ែង និងឡុងប៊ិចលើសពី ៣៧ អង្សាសេ។ ទីក្រុងឡូសអាន់ជឺឡេសបានកត់ត្រាសីតុណ្ហភាព ៣៦,៧ អង្សាសេ។ តំបន់ដូចជាស្រុកអូរ៉េនជ៍ សាន់ឌីអាហ្គោ ក៏បានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានពីមុនមកសម្រាប់ខែមីនាផងដែរ។ សីតុណ្ហភាពនៅអាណាហែមបានឡើងដល់ ៣៧,៨ អង្សាសេ ដែលលើសពីកំណត់ត្រា ៣២,២ អង្សាសេដែលបានកំណត់ក្នុងខែមីនា ឆ្នាំ ២០១០ ហើយទីក្រុងផាមស្ព្រីងបានកើនឡើងដល់ប្រហែល ៣៩,៤ អង្សាសេ។ «យើងកំពុងបំបែកកំណត់ត្រាជាច្រើន វាច្បាស់ណាស់ថានេះគឺជាខែក្តៅបំផុតមួយក្នុងប្រវត្តិសាស្ត្រ» អ្នកឧតុនិយម Bryan Lewis មកពី NWS បាននិយាយ។ «រលកកំដៅនេះគឺដូចជារលកកំដៅរដូវក្តៅ» ទោះបីជាវានៅតែជារដូវរងានៅរដ្ឋកាលីហ្វ័រញ៉ាក៏ដោយ។យោងតាមប្រតិទិនតារាសាស្ត្រ រដូវផ្ការីកនៅរដ្ឋកាលីហ្វ័រញ៉ានឹងចាប់ផ្តើមជាផ្លូវការនៅម៉ោង 7:46 ព្រឹក ថ្ងៃទី 20 ខែមីនា ...