សមត្ថកិច្ចបើកប្រតិបត្តិការបង្រ្កាបទីតាំង SCAM ONLINE លួចលាក់នៅស្រុកសំរោងទង

ខេត្តកំពង់ស្ពឺ÷ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២៦ វេលាម៉ោង១៤និង៣០នាទី  លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោកព្រះរាជអាជ្ញារង ពៅ  សម្បូរណ៍ តំណាងអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តកំពង់ស្ពឺ សហការជាមួយកម្លាំងអធិការដ្ឋានស្រុកសំរោងទង បានបើក កិច្ចប្រតិបត្តិការបង្រ្កាបទីតាំង SCAM  ONLINE  ស្ថិតនៅភូមិតាំងក្រសាំង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ  ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ជនជាតិឥណ្ឌូនេស៊ី៦នាក់) ៖ ១.ឈ្មោះLIM  DESY  ភេទស្រីអាយុ៤៤ឆ្នាំ ២.ឈ្មោះYESI DESWITA  ភេទស្រីអាយុ២៥ឆ្នាំ ៣.ឈ្មោះDELA SRISKA  ភេទស្រីអាយុ៣២ឆ្នាំ ៤.ឈ្មោះWIDYA WATI  ភេទស្រីអាយុ២៣ឆ្នាំ ៥.ឈ្មោះNANDO ALDY SAFERA  ភេទប្រុស អាយុ២៩ឆ្នាំ។ ៦.ឈ្មោះ IIRVAN EFENDI ភេទប្រុសអាយុ២៧ឆ្នាំ ។ ៧.ឈ្មោះហេង  សុខពៅ  ភេទប្រុសអាយុ២៦ឆ្នាំ (បើកបររថយន្តឱ្យថៅកែ និងយាមទីតាំង) ។   នៅក្នុងប្រតិបត្តិការនេះសមត្ថកិចដកហូតវត្ថុតាង: -ទូរស័ព្ទដៃ៥៩គ្រឿង -ឧបករណ៍ថតសំឡេង៨គ្រឿង ...