ខេត្តបន្ទាយមានជ័យ៖ មន្ទីរអធិការកិច្ចខេត្តបានផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់សិស្សានុសិស្សនៅអនុវិទ្យាល័យរំដួល ក្រោមវត្តមានលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្ត និងក្រុមការងារ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៣០០នាក់។ ពិធីផ្សព្វផ្សាយច្បាប់ចរាចរណ៍នេះធ្វើឡើងនៅបរិវេណអនុវិទ្យាល័យរំដួល ស្ថិតនៅក្នុងភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នាថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២៦។ លោក ឈឿង កែល ប្រធានការិយាល័យរដ្ឋបាល និងលោកស្រីឆែប សំឡី ប្រធានការិយាល័យដោះស្រាយបណ្ដឹង បានឡើងធ្វើបទបង្ហាញច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកពីជំពូកនៃបទប្បញ្ញត្តិទូទៅទាំង១២ជំពូក និង៩២មាត្រា បង្ហាញពីស្លាកសញ្ញាចរាចរណ៍ជូនដល់សិស្សានុសិស្សបានដឹង បានយល់ បានស្គាល់ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ ក្នុងឱកាសនោះលោក ឯម នី អនុប្រធានមន្ទីរអធិការកិច្ចខេត្តបានមានមតិលើកឡើងថាៈច្បាប់ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោកនាពេលនេះគឺពិតជាមានសារៈសំខាន់ណាស់ដើម្បីចូលរួមអនុវត្តនិងពង្រឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឲ្យកាន់តែទូលំទូលាយ។ជាពិសេសឱ្យមហាជននិងសាមីខ្លួនអ្នកបើកបរត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា។ ជាក់ស្តែងគោលបំណងសំខាន់ៗរួមមាន៖ ១-ការយល់ដឹងពីច្បាប់៖ បណ្តុះបណ្តាលឱ្យសិស្សានុសិស្សយល់ដឹងកាន់តែច្បាស់អំពីស្លាកសញ្ញាចរាចរណ៍ និងបទបញ្ជាផ្សេងៗ។ ២-ការកាត់បន្ថយគ្រោះថ្នាក់៖ ជំរុញឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងការគោរពច្បាប់ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ក្នុងសហគមន៍។ ៣-ការបណ្តុះស្មារតីទទួលខុសត្រូវ៖ លើកទឹកចិត្តឱ្យយុវជនក្លាយជាគំរូដ៏ល្អក្នុងការប្រើប្រាស់ដងផ្លូវដោយមានសីលធម៌។ លោក ឯម នី ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្សទាំងអស់ត្រូវយកចិត្តទុកដាក់ស្ដាប់ និងនាំយកចំណេះដឹងទាំងនេះទៅចែកចាយបន្តដល់ក្រុមគ្រួសារនិងមិត្តភក្តិ ...