នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ តុលាការសហព័ន្ធអូស្ត្រាលីបានសម្រេចឲ្យទូរទស្សន៍ Al Jazeera ឈ្នះបណ្តឹងឧទ្ធរណ៍ដែលស្នើសុំឯកសារសម្ងាត់របស់ប៉ូលិសអូស្ត្រាលីទាក់ទងនឹងសំណុំរឿងរត់ពន្ធគ្រឿងញៀនចូលប្រទេសអូស្ត្រាលីរបស់លោក ហ៊ុន តូ។ នៅក្នុងសេចក្តីសម្រេចរបស់តុលាការសហព័ន្ធអូស្ត្រាលី Al Jazeera មានសិទ្ធិការពារដោយអាចប្រើភស្តុតាងផ្ទាល់ពីការផ្សព្វផ្សាយរបស់ខ្លួនក្នុងការតតាំងក្តីជាមួយលោក ហ៊ុន តូ។ គួរជម្រាបជូនថា លោក ហ៊ុន តូ បានប្តឹង Al Jazeera ពីបទបរិហារកេរ្តិ៍ ក្រោយពីស្ថាប័នព័ត៌មានមួយនេះបានចុះផ្សាយថា លោក ហ៊ុន តូ ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន និងក្រុមលាងលុយកខ្វក់នៅក្នុងប្រទេសអូស្ត្រាលី។