យកគ្រាប់បែកចង្កោមមកបោកលេងបណ្ដាលឱ្យផ្ទុះស្លាប់ម្នាក់របួសធ្ងន់ម្នាក់នៅខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោងតាមផេកផ្លូវការរបស់អាជ្ញាធរមីនកម្ពុជាបានឲ្យដឹងនៅរសៀលថ្ងៃទី 19 ខែ មីនានេះថា បុរសម្នាក់បានស្លាប់នៅនឹងកន្លែងនិងម្នាក់ទៀតបានរងរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យដោយសារតែយកគ្រាប់បែកចង្កោមមកបោកលេង។ ប្រភពខាងលើនេះបានបញ្ជាក់ថា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១១ៈ៣០នាទី មានករណីផ្ទុះគ្រាប់បែកចង្កោម១ករណីនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យឈ្មោះ ចាន់ សារ៉េត ភេទប្រុស អាយុ៤៤ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ និងឈ្មោះ តា ចាស់ ភេទប្រុស អាយុ៤៧ ឆ្នាំបានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ជប៉ុន មង្គលបុរី ខេត្តបន្ទាយមានជ័យ។ សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់នេះបណ្តាលមកពីជនរងគ្រោះឈ្មោះ ចាន់ សារ៉េត កាន់គ្រាប់បែកចង្កោមមកបោកលេងនៅផ្ទះឈ្មោះ តា ចាស់ ។ អាជ្ញាធរមីនសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅពេលប្រទះឃើញមីន គ្រាប់មិនទាន់ផ្ទុះ គ្រាប់បែកចង្កោម និងវត្ថុចម្លែកសង្ស័យជាគ្រាប់ សូមកុំប៉ះពាល់ កែច្នៃ គប់ ដំ ឬចល័តទៅទីណាមួយ  គ្រាប់ទាំងនោះនឹងធ្វើឨ្យរបួស ពិការ ស្លាប់គ្រប់ពេល និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ ...