ញៀនថ្នាំខូចគំនិត ទើបចេញពីពន្ធនាគារសោះ លួចកាត់ចេកខ្ចីគេ ១ស្ទោង លីទាំងយប់ ត្រូវសមត្ថកិច្ចល្បាតប្រទះឃើញក្របួចជាប់

ខេត្តកណ្ដាល÷ បុរសជាមុខសញ្ញាញៀនថ្នាំម្នាក់ដែលទើបនឹងចេញពីពន្ធនាគារ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីផ្លែចេកខ្ចី ១ស្ទោង ដែលខ្លួនទើបនឹងលួចកាត់យកទៅលក់ កាលពីវេលាម៉ោង ២៣និង០៥នាទីយប់ ថ្ងៃទី១៨ មីនា ២០២៦ នៅចំណុចភូមិព្រៃតាតូច ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យរូបនេះមានឈ្មោះ សុន ជីវ័ន្តភេទប្រុស អាយុ ២៧ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុខាងលើ និងមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ភ្លាមៗបន្ទាប់ពីឃាត់ខ្លួន សមត្ថកិច្ចក៏បានដកហូតវត្ថុតាងរួមមានផ្លែចេកខ្ចី ១ ស្ទោង និងកាំបិតកញ្ចែត ១ដើម ដែលមានដងជ័រពណ៌ ខ្មៅ និងផ្លែដែកប្រវែង ២៨សង់ទីម៉ែត្រ។ ប្រភពសមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាម៉ោង ១៩និង៤០នាទីយប់ ជនសង្ស័យត្រូវបានបក្ខពួកម្នាក់ឈ្មោះ រ៉ង (ប្រុស, ២៧ឆ្នាំ) ដើរមកហៅដល់ផ្ទះ ដើម្បីបបួលទៅជក់គ្រឿងញៀននៅដីឡូត៍ទុកចោលខាងក្រោយផ្ទះ ដោយឈ្មោះ រ៉ង ជាអ្នកទិញថ្នាំញៀន ១ កញ្ចប់តូចតម្លៃ ១ម៉ឺន៥ពាន់រៀល សម្រាប់ជក់ជាមួយ គ្នា។ ក្រោយពេលជក់រួច ឈ្មោះ រ៉ង បានត្រឡប់ទៅផ្ទះវិញបាត់ ចំណែកជនសង្ស័យក៏បានក្រឡេកឃើញផ្លែចេកខ្ចី ...