ក្រសួងមហាផ្ទៃ អះអាងថា រយៈពេលជាង ២ខែដើមឆ្នាំ២០២៦ សមត្ថកិច្ចបង្ក្រាបបទល្មើសតាមអនឡាញបានជិត ១០០ទីតាំង (៩៨ទីតាំង) ក្នុងចំណោមរាជធានី-ខេត្តចំនួន ១៣ និងឃាត់ខ្លួនមនុស្សបានជិត ៦ពាន់នាក់ (៥៧៧១នាក់) និងជាង ២០សញ្ជាតិ (២៣សញ្ជាតិ)។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ មីនា នេះថា ក្នុងចំណោមទីតាំងដែលសមត្ថកិច្ចបង្ក្រាបបានបទល្មើសអនឡាញ៖ អ្នកនាំពាក្យរូបនេះអះអាងថា ក្នុងចំណោមជនសង្ស័យដែលឃាត់ខ្លួនទាំងជាង ៥ពាន់នាក់ គឺមានជនជាតិចិន ជាង ៣ពាន់នាក់ (៣៤៣៨នាក់) ជនជាតិវៀតណាម ជាង ១ពាន់នាក់ (១១៦៦នាក់) ជនជាតិខ្មែរចំនួន ៤០០នាក់ និងជនជាតិភូមា ជិត ២០០នាក់ (១៩៦នាក់) ផងដែរ។ ក្រៅពីនេះ រួមមានជនជាតិឥណ្ឌូនេស៊ី ជនជាតិម៉ាឡេស៊ី ជនជាតិកូរ៉េខាងត្បូង បង់ក្លាដេស ស្រីលង្កា ថៃ នេប៉ាល់ ហ្វីលីពីន ប៉ាគីស្ថាន ឥណ្ឌា ភូមា ឡាវ សិង្ហបុរី […] The post ត្រឹមរយៈពេលជាងពីរខែ សមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកអនឡាញជិត ១០០ទីតាំង ឃាត់ខ្លួនមនុស្សជិត ៦ពាន់នាក់ appeared first on The Cambodia Daily Khmer .