អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ជោគជ័យ

ទីបញ្ជាការ​កណ្ដាល​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ឱ្យ​ដឹង​ថា កងទ័ព​អាកាស​សហរដ្ឋ​អាមេរិក បាន​បើក​ការ​វាយប្រហារ​លើ​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​រូង​ក្រោម​ដី​ដ៏​ធំ​មួយ ដោយ​បំផ្ទុះ​ឃ្លាំង​អាវុធ​របស់​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់ បាន​ដោយ​ជោគជ័យ។ នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ​បង្ហោះ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម X កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦ ទីបញ្ជាការ​កណ្ដាល​យោធា​អាមេរិក បាន​បញ្ជាក់​ថា កងកម្លាំង​ទ័ព​អាកាស​អាមេរិក បាន​ប្រើប្រាស់​គ្រាប់បែក​ទម្ងន់ ៥០០០​ផោន ឬ​ស្មើ​នឹង ២២០០​គីឡូក្រាម​ជាច្រើន​គ្រាប់​ដោយ​ជោគជ័យ​ទម្លាក់​លើ​ទីតាំង​មីស៊ីល​ដ៏​រឹងមាំ​របស់​អ៊ីរ៉ង់ នៅ​តាម​បណ្ដោយ​ឆ្នេរសមុទ្រ​អ៊ីរ៉ង់ ដែល​ស្ថិត​នៅ​ក្បែរ​ច្រក​សមុទ្រ Hormuz។ បើ​តាម​ទីបញ្ជាការ​កងទ័ព​សហរដ្ឋ​អាមេរិក ឲ្យ​ដឹង​ថា មីស៊ីល​គ្រូស​ប្រឆាំង​នាវាចម្បាំង​ដែល​មាន​នៅ​ក្នុង​ទីតាំង​រូង​ក្រោម​ដី ត្រូវ​បាន​កម្ទេច។ មីស៊ីល​ទាំងនោះ​ដែល​កង​ឆ្មាំ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ បាន​វាយប្រហារ​កប៉ាល់​ដឹក​ប្រេង​ដែល​បើក​ឆ្លងកាត់​ចក្រ​សមុទ្រ Hormuz។ ក្នុង​ស្ថានភាព​សង្គ្រាម​ចូល​ដល់​ថ្ងៃទី​១៩ រដ្ឋមន្ត្រី​ការបរទេស​អ៊ីស្រាអែល លោក Gideon Saar បាន​ប្រកាស​ថា ប្រទេស​របស់​លោក​បាន​ឈ្នះ​ក្នុង​សង្គ្រាម​ជាមួយ​អ៊ីរ៉ង់ រួច​ទៅ​ហើយ ប៉ុន្តែ​លោក​និយាយ​ថា ប្រតិបត្តិការ​សឹក​នឹង​បន្ត​ធ្វើ​ឡើង​រហូត​ទាល់តែ​សម្រេច​គោលដៅ។ លោក Gideon Saar ធ្វើការ​កត់សម្គាល់​បែប​នេះ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ ទី​១៧ ខែ​មីនា ឆ្នាំ​២០២៦។ យ៉ាងណា ប្រមុខ​ការទូត​អ៊ីស្រាអែល រូប​នេះ និង​ក្រុម​មន្ត្រី​អ៊ីស្រាអែល ធ្លាប់​បាន​និយាយ​ថា គោលដៅ​របស់​អ៊ីស្រាអែល […] The post អាមេរិក​ទម្លាក់​គ្រាប់បែក​កម្ទេច​ទីតាំង​មីស៊ីល​របស់​អ៊ីរ៉ង់ នៅ​ក្បែរ​ច្រក​សមុទ្រ​ហ័រមូស (Hormuz) ដោយ​ជោគជ័យ appeared first on The Cambodia Daily Khmer .